សំនួរ និង ចំលើយ
ច្បាប់ចរាចរណ៍ផ្លូវគោក
សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ វគ្គទី៣
៥៣. តើការកំណត់ល្បឿនបើកបរអតិបរមានៅក្នុងទីប្រជុំជន
សម្រាប់ទោចក្រយានយន្តប៉ុន្មានម៉ែត្រក្នុងមួយម៉ោង?
ចំ. ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៥៤. តើការកំណត់ល្បឿនបើកបរអតិបរមានៅក្នុងទីប្រជុំជន សម្រាប់រថយន្តប៉ុន្មានគីឡូម៉ែត្រក្នុងមួយម៉ោង?
ចំ. ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៥៥. ល្បឿនបើកបរអតិបរមានៅក្រៅទីប្រជុំជនសម្រាប់ទោចក្រយានយន្ត
ទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប?
ចំ. ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៥៦. តើការកំណត់ល្បឿនបើកបរអតិបរមានៅក្រៅទីប្រជុំជន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង
សម្រាប់ប្រភេទយានយន្តអ្វីខ្លះ?
ចំ. សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ។
៥៧. តើអ្នកបើកបររថយន្តដឹកទំនិញអាចឈប់ ឬចតយានជំនិះរបស់ខ្លួន
នៅជិតបង្គោលផ្លាកសញ្ញាចរាចរចណ៍បានឬទេ?
ចំ. ហាមឈប់ ឬចត។
៥៨. តើម្ចាស់យានជំនិះអាចបំពាក់ភ្លើងបំភ្លឺ ឬភ្លើងលំអរផ្សេងៗទៀតក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះបានឬទេ?
ចំ. ហាមបំពាក់បន្ថែម។
៥៩. ល្បឿនបើកបរអតិបរមានៅក្រៅទីប្រជុំជនសម្រាប់ត្រីចក្រយានយន្ត
ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក?
ចំ. ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៦០. តើអ្នកបើកបរអាចជែងគ្នានៅត្រង់ផ្លូវកាត់ផ្លូវរថភ្លើងដែលគ្មានរបាំងការពារ
បានដែរឬទេ?
ចំ. ហាមជែង។
៦១. តើការកំណត់ល្បឿន ក្រៅទីប្រជុំជន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង
សម្រាប់ប្រភេទយានមានទំហំស៊ីឡាំងប៉ុន្មានឡើង?
ចំ. ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប
និងរថយន្តដឹកទំនិញធុនធ្ងន់។
៦៣. តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវជែងទៅខាងណា?
ចំ. ខាងឆ្វេង។
៦៤. នៅក្នុងករណីណាដែលអ្នបើកបរអាចជែងទៅខាងស្តាំបាន?
ចំ. យានដែលត្រូវជែងនោះ ឲ្យសញ្ញាប្តូរទិសខាងឆ្វេងហើយឈប់
ឬត្រៀមដើម្បីបត់ឆ្វេង។
៦៥. ចំណុចសំខាន់បំផុតសំរាប់សុវត្ថិភាពរបស់យានយន្តមានអ្វីខ្លះ?
ចំ. មានកង់ ហ្រ្វាំង ចង្កូត និងគ្រឿងបំភ្លឺ។
៦៦. នៅពេលអ្នកបើកបរជួបប្រទះផ្លាកសញ្ញាហាមឈប់
តើអ្នកអាចចតយានជំនិះរបស់ខ្លួនបានឬទេ?
ចំ. មិនអាចចតបានទេ។
៦៧. ផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា តើអ្នកបើកបរយានជំនិះត្រូវឈប់
ឬចតយ៉ាងដូចម្តេច?
ចំ. ត្រូវឈប់ ឬចតខាងស្តាំដៃតាមទិសចរាចរណ៍របស់ខ្លួន។
៦៨. ក្នុងករណីទ្រូងផ្លូវចង្អៀតមិនអាចជៀសគ្នាបានរវាងយានធុនស្រាល
និងយានធុនធ្ងន់ តើយានណាមួយត្រូវថយក្រោយ?
ចំ. យានធុនស្រាលត្រូវថយក្រោយ។
៦៩.
តើអ្នកអាចប្រើប្រាស់ស៊ីផ្លេខ្យល់នៅក្នុងទីក្រុង ឬទីប្រជុំជនបានឬទេ?
ចំ. ហាមប្រើប្រាស់
៧០. មុននឹងជែងយានជំនិះនៅខាងមុខ តើអ្នកបើកបរត្រូវធ្វើអ្វីខ្លះ?
ចំ.
ត្រូវដឹងច្បាស់ថាការជែងនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយហើយប្រើភ្លើងសញ្ញាប្តូរទិសខាងឆ្វេងដើម្បីធ្វើការសុំជែង។
៧១. នៅពេលជែង
តើអ្នកបើកបរត្រូវទុកចន្លោះពីយានមួយទៀតយ៉ាងតិចប៉ុន្មានម៉ែត្រ?
ចំ. ១ ម៉ែត្រ។
៧២. តើអ្នកបើកបរអាចជែងគ្នាជាបីជួរ(ជែងលើរថយន្តដែលកំពុងជែងគ្នា)បានដែរឬទេ?
ចំ. ហាមជែង។
៧៣. នៅលើផ្លូវក្រៅទីប្រជុំជន តើយានជំនិះរបស់អ្នកត្រូវចត
ឬឈប់យ៉ាងដូចម្តេច?
ចំ. ត្រូវឈប់ ឬចតលើជាយផ្លូវខាងស្តាំតាមទិសចរាចរណ៍។
៧៤. តើអ្នកបើកបរអាចជែងនៅជិត ឬកន្លែងផ្លូវបត់
ផ្លូវខ្វែង ផ្លូវរអិល បានដែរឬទេ?
ចំ. ហាមជែង។
៧៥. តាមបណ្តោយផ្លូវមានគំនូសសញ្ញាភ្លោះពណ៌លឿងមួយជាប់
និងមួយដាច់ៗសំរាប់បែងចែកជាពីរទិសចរាចរណ៍ផ្ទុយគ្នា
តើអ្នកបើកបរនៅកៀកគំនូសណាមួយអាចឆ្លងកាត់ ឬជែងបាន?
ចំ. អ្នកបើកបរនៅជាប់គំនូសដាច់ៗអាចឆ្លងកាត់ ឬជែងបាន។
៧៦. តើផ្លាកសញ្ញាបំរាម មានរាងដូចម្តេច?
ចំ. មានរាងមូល ជាយព័ទ្ធជុំវិញពីរជាន់ ជាយក្នុងក្រាស់ពណ៌ក្រហម
ជាយក្រៅស្តើងពណ៌ស សញ្ញាខាងក្នុងជាទូទៅពណ៌ខ្មៅ។
៧៧. មុនបត់ស្តាំ ឬបត់ឆ្វេង
តើអ្នកត្រូវអោយសញ្ញាប៉ុន្មានម៉ែត្រពីផ្លូវប្រសព្វ ឬកន្លែងដែលត្រូវបត់?
ចំ. យ៉ាងតិច ២០ម៉ែត្រ។
៧៨. នៅពេលរថយន្ត ដែលមានទម្ងន់សរុបលើសពី ៥តោនឡើងទៅខូចម៉ាស៊ីនពុំអាចជុសជុលបាន
តើអ្នកត្រូវប្រើឧបករណ៍អ្វីដើម្បីថ្ពក់សណ្តោង?
ចំ. ត្រូវប្រើដងដែក។
៧៩. នៅពេលអ្នកឡើងលើរថយន្ត មុននឹងចេញដំណើរ តើអ្នកត្រូវធ្វើដូចម្តេច?
ចំ. តម្រូវទីតាំងកៅអី និងកញ្ជក់មើលក្រោយ, ពាក់ខ្សែក្រវាត់,
ពិនិត្យចង្កឹះលេខ, ដេម៉ារ័រ មើលយានមុខក្រោយ ឲ្យភ្លើងសញ្ញា, ដាក់លេខ, ដោះហ្រ្វាំងដៃ
ចេញដំណើរយឺតៗ។
No comments:
Post a Comment