សំនួរ និង ចំលើយ
ច្បាប់ចរាចរណ៍ផ្លូវគោក
សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ វគ្គទី២
២៨. តើការបើកបរយានជំនិះក្នុងព្រះរាជាណាចក្រកម្ពុជា
ត្រូវប្រកាន់ខាងណា?
ចំ. ប្រកាន់ស្តាំ។
២៩. តើអ្នកបើកបរយានយន្តចាប់ពីទំហំស៊ីឡាំងប៉ុន្មានសង់ទីម៉ែត្រគូប
ឡើងទៅទើបតម្រូវឲ្យមានបណ្ណបើកបរ?
ចំ. ១២៥ សង់ទីម៉ែត្រគូប ឡើងទៅ។
៣០. តើអ្នកបើកបរយានយន្ត
មានអត្រាជាតិអាល់កុលកម្រិតប៉ុន្មានត្រូវហាមឃាត់?
ចំ. ចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬពី ០.៥០
ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
៣១. បើអ្នកបើកបរជួបប្រទះផ្លាកសញ្ញាហាមចតនៅតាមដងផ្លូវ
តើផ្លាកនោះមានអាទិភាពដូចម្តេច?
ចំ. មានអាទិភាពពីផ្លាកសញ្ញា
រហូតដល់ផ្លូវខ្វែងទី១ខាងក្រោយផ្លាកសញ្ញា។
៣២. នៅពេលកំពុងបើកបរយានជំនិះ
តើអ្នកបើកបរយានយន្តអាចប្រើទូរស័ព្ទបានដែរឬទេ?
ចំ. អាចប្រើបាន ប្រសិនបើមានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៣៣. នៅក្នុងទីក្រុង ឬទីប្រជុំជន រថយន្តធុនតូចត្រូវបានកំរិតល្បឿនអតិបរិមាប៉ុន្មានគីឡូម៉ែត្រក្នុងមួយម៉ោង?
ចំ. មិនលើសពី ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៣៤. នៅចំនុចកណ្តាល នៃទ្រូវផ្លូវប្រសព្វហើយអ្នក
កំពុងធ្វើភ្លើងសញ្ញាបត់ឆ្វេងខណៈមានរថយន្តជាច្រើនជាប់គ្នាដឹកមកពីទិសផ្ទុយគ្នា
តើអ្នកត្រូវធ្វើយ៉ាងដូចម្តេច?
ចំ. មិនត្រូវបត់ឆ្វេងភ្លាមទេ ត្រូវបន្ថយល្បឿន
បើចាំបាច់ឈប់ឲ្យរថយន្តកមពីមុខទៅផុតអស់ទើប បត់ឆ្វេងដោយប្រុងប្រយ័ត្ន។
៣៥. តើទោចក្រយានយន្តអាចផ្ទុកមនុស្សបានប៉ុន្មាននាក់?
ចំ. អាចផ្ទុកមនុស្សបាន ២នាក់ និងអាចបន្ថែមបានកុមារ ១នាក់។
៣៦. តើអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត ត្រូវពាក់មួកសុវត្ថិភាពដែរឬទេ?
ចំ. ពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
៣៧. តើអ្នកបើកបរត្រូវធ្វើដូចម្តេច នៅពេលអ្នកថ្មើរជើងកំពុងឆ្លងកាត់ ឬរៀបឆ្លងកាត់
នៅកន្លែងដែលមានគំនូសសញ្ញាសំរាប់ថ្មើរជើងឆ្លងកាត់?
ចំ. ត្រូវឈប់។
៣៨. តើអ្នកចតរថយន្ត តើអ្នកត្រូវមានការប្រុងប្រយ័ត្នយ៉ាងដូចម្តេច?
ចំ. ខ្ញុំត្រូវចតខាងស្តាំដែតាមទិសចរាចរណ៍
និងមិនឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវ ឬចតនៅចំណតរថយន្ត រូចហើយត្រូវដាក់ហ្រ្វាំងដៃ។
៣៩. តើអ្នកបើកបរត្រីចក្រយានយន្ត
និងអ្នកបើកបរទោចក្រយានយន្តសណ្តោងរ៉ឺម៉កត្រូវពាក់មួកសុវត្ថិភាពដែរឬទេ?
ចំ. ពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ ត្រីចក្រយានយន្ត
និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក។
៤០. នៅក្នុងទីប្រជុំជន តើអ្នកបើកបរ
និងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពដែរឬទេ?
ចំ. ពាក់ខ្សែក្រវាត់សុវត្ថិភាពទាំងអ្នកបើកបរ
និងអ្នករួមដំណើរជិះកៅអីមុខ។
៤១. តើផ្លាកសញ្ញាបន្ថែមពីក្រោម មានទ្រង់ទ្រាយដូចម្តេច?
ចំ. មានរាងបួនជ្រុងទ្រវែង ផ្ទៃពណ៌ស មានរូបសញ្ញា និងអក្សរឬលេខពណ៌ខ្មៅ។
៤២. តើអ្នកអាចបើកបរយានរបស់ខ្លួន ឆ្លងកាត់ ឈប់
ឬចតលើគំនូសសញ្ញាតម្រឹមគន្លងផ្លូវបានដែរឬទេ?
ចំ. មិនបានទេ។
៤៣. តើភ្លើងសញ្ញាចរាចរណ៍មានប៉ុន្មានពណ៌?
ចំ. ៣ ពណ៌។
៤៤. នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហម
តើអ្នកបើកបរយានយន្តជំនិះគ្រប់ប្រភេទត្រូវធ្វើដូចម្តេច?
ចំ. ឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌ស កាត់ទទឹងទ្រូងផ្លូវ
ឬមុខគំនួសសម្រាប់ថ្មើរជើងឆ្លងកាត់។
៤៥. នៅកន្លែងមានរង្វង់មូល ឬខឿនបែងចែកទ្រូវផ្លូវ តើអ្នកបើកបរត្រូវវាងទៅខាងណា?
ចំ. ត្រូវវាងទៅខាងស្តាំ។
៤៦. តើអ្នកបើកបរអាចបើកបរយានជំនិះទន្ទឹមគ្នានៅលើទ្រូងផ្លូវ
ឬគន្លងផ្លូវតែមួយបានទេ?
ចំ. មិនបានទេ។
៤៧. តើអ្នកបើកបរអាចប្រើខ្សែសណ្តោងចំពោះយានជំនិះដែលមានទម្ងន់សរុបលើសពី
៥តោន បានដែរឬទេ?
ចំ. ហាមប្រើខ្សែសណ្តោង។
៤៨. តើអ្នកបើកបរអាចសណ្តោងយានជំនិះលើសពីមួយគ្រឿង
ឬសណ្តោងយានជំនិះដែលមានសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក បានដែរឬទេ?
ចំ. ហាមសណ្តោង។
៤៩. រថយន្តមានសណ្តោងរ៉ឺម៉ក តើត្រូវដាក់អ្វីមានរាងដូចម្តេច
នៅត្រង់ផ្នែកណានៃរថយន្ត?
ចំ. ត្រូវមានសញ្ញាត្រីកោណសមបាតដែលជាកញ្ចក់ចាំងពន្លឺ ពណ៌លឿង
០២ដាក់នៅខាងមុខអមសងខាងផ្លាកលេខ និងផ្នែកខាងក្រោយនៃរ៉ឺម៉ក។
៥០. តើអ្នកបើកបរអាចសណ្តោងទោចក្រយាន ឬទោចក្រយានយន្តបានដែរឬទេ?
ចំ. ហាមសណ្តោង។
៥១. តើអ្នកបើកបរអាចសណ្តោងរថយន្តដែលមានអ្នកដំណើរនៅក្នុងនោះ បានដែរឬទេ?
ចំ. ហាមសណ្តោង។
៥២. តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវធ្វើដូចម្តេចនៅពេលរថយន្តក្រុងកំពុងឈប់ដាក់អ្នកដំណើរឡើងចុះ?
ចំ. បើរបរបន្ថយល្បឿន បើចាំបាច់ត្រូវឈប់។
No comments:
Post a Comment